ករណីបន្ទាន់

+855 70 888 251

ផ្នែករបួសទូទៅ និងវះកាត់ឆ្អឹង នៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ (SSIUH) គឺជាមជ្ឈមណ្ឌលឯកទេសឈានមុខគេ ដែលផ្តល់សេវាកម្មថែទាំ និងព្យាបាលយ៉ាងទូលំទូលាយលើបញ្ហាឆ្អឹង សន្លាក់ សរសៃពួរ និងសាច់ដុំ។ យើងប្តេជ្ញាផ្តល់ជូននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីជួយឱ្យអ្នកជំងឺវិលត្រឡប់ទៅរកចលនាធម្មតាវិញក្នុងរយៈពេលដ៏ខ្លី។

មជ្ឈមណ្ឌលយើងប្រមូលផ្តុំទៅដោយវេជ្ជបណ្ឌិតឯកទេសវះកាត់ឆ្អឹង ដែលមានចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍យូរឆ្នាំក្នុងការដោះស្រាយករណីធ្ងន់ធ្ងរ។ ក្រុមគ្រូពេទ្យរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ទាំងក្នុង និងក្រៅប្រទេស ដើម្បីធានាបាននូវបច្ចេកទេសព្យាបាលស្របតាមស្តង់ដារវេជ្ជសាស្ត្រទំនើប និងមានភាពងាយស្រួលបំផុតក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកជំងឺក្នុងស្រុក។

សេវាកម្មឯកទេសរបស់យើង៖

  • ការព្យាបាលរបួសទូទៅ (Traumatology): ផ្តល់សេវាសង្គ្រោះបន្ទាន់ និងព្យាបាលការបាក់ឆ្អឹង រលាក់សន្លាក់ និងរបួសធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ។

  • ការវះកាត់សន្លាក់ (Joint Replacement): ឯកទេសវះកាត់ប្តូរសន្លាក់ត្រគាក និងសន្លាក់ជង្គង់ ដោយប្រើបច្ចេកវិទ្យាចុងក្រោយដើម្បីកាត់បន្ថយការឈឺចាប់។

  • ការព្យាបាលជំងឺឆ្អឹង និងឆ្អឹងខ្នង: ព្យាបាលជំងឺសន្លាក់រ៉ាំរ៉ៃ ឈឺចង្កេះ​ លៀនឌីស និងបញ្ហាខ្សោយឆ្អឹង។

  • របួសដោយសារការលេងកីឡា (Sports Medicine): ព្យាបាលការដាច់សរសៃពួរជង្គង់ ឬស្មា និងរបួសផ្សេងៗដែលកើតឡើងអំឡុងពេលហាត់ប្រាណ។

  • សេវាស្តារនីតិសម្បទា: កម្មវិធីព្យាបាលដោយចលនា និងហាត់ពត់ឆ្អឹងក្រោយការវះកាត់ ដើម្បីពង្រឹងសាច់ដុំ និងសន្លាក់ឱ្យរឹងមាំឡើងវិញ។

វេជ្ជបណ្ឌិត ស៊ិន តួផុត ឯកទេសផ្នែកបាក់បែកឆ្នឹង និងសន្លាក់