ផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ (SSIUH) ផ្តល់ជូននូវការពិនិត្យ និងព្យាបាលយ៉ាងទូលំទូលាយលើរាល់បញ្ហាសុខភាពដែលពាក់ព័ន្ធនឹងត្រចៀក ច្រមុះ បំពង់ក ក្បាល និងក។ យើងប្រើប្រាស់បច្ចេកវិទ្យាវិនិច្ឆ័យទំនើប ដើម្បីជួយឱ្យលោកអ្នកទទួលបានមកវិញនូវគុណភាពជីវិតដ៏ល្អប្រសើរ។
មជ្ឈមណ្ឌលយើងមានមោទនភាពចំពោះក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ខ្ពស់ រួមមានវេជ្ជបណ្ឌិតជនជាតិរុស្ស៊ី និងវេជ្ជបណ្ឌិតជនជាតិខ្មែរ។ ការរួមបញ្ចូលគ្នានូវបច្ចេកទេសព្យាបាលតាមស្តង់ដារអឺរ៉ុប ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើតម្រូវការរបស់អ្នកជំងឺក្នុងស្រុក ធ្វើឱ្យការធ្វើរោគវិនិច្ឆ័យមានភាពច្បាស់លាស់ និងផ្តល់នូវទំនុកចិត្តខ្ពស់ដល់អ្នកជំងឺជាតិ និងអន្តរជាតិ។
សេវាកម្មឯកទេសរបស់យើង៖
• បញ្ហាត្រចៀក (Ear): ព្យាបាលការរលាកត្រចៀក ការចុះខ្សោយនៃការស្តាប់ ហឹងត្រចៀក និងបញ្ហាវិលមុខដែលបណ្តាលមកពីតុល្យភាពក្នុងត្រចៀក។
• បញ្ហាច្រមុះ (Nose): ព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ (Sinusitis) អាឡែស៊ីច្រមុះ ដុះសាច់ច្រមុះ និងការវះកាត់ឆ្អឹងច្រមុះវៀច។
• បញ្ហាបំពង់ក និងសំឡេង (Throat & Voice): ព្យាបាលការឈឺបំពង់ក រលាក Tonsilសំឡេងស្អក និងបញ្ហាលេបអាហារ។
• ការវះកាត់ក្បាល និងក: វះកាត់ដុំសាច់ស្លូត ឬកាចនៅតំបន់ក ក្រពេញទឹកមាត់ និងក្រពេញទីរ៉ូអ៊ីត (Thyroid)។
• ការឆ្លុះពិនិត្យកម្រិតខ្ពស់ (Endoscopy): ប្រើប្រាស់ម៉ាស៊ីនឆ្លុះទំនើប ដើម្បីពិនិត្យស្ថានភាពក្នុងច្រមុះ និងបំពង់កបានយ៉ាងលម្អិត និងរហ័ស។