ករណីបន្ទាន់

+855 70 888 251

  • សេវាកម្មថែទាំមាតា និងទារក / Comprehensive Maternity Care

ការ​រធ្វើជាមាតាគឺជាបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងជីវិត។ នៅ មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ (SSIUH) យើងផ្តល់ជូននូវការថែទាំស្រ្តីមានផ្ទែពោះគ្រប់ដំណាក់ការ ចាប់តាំងពីការចាប់ផ្តើមមានផ្ទៃពោះ រហូតដល់ពេលសម្រាល និងក្រោយសម្រាល៖

  1. ការតាមដានសុខភាពមាតា និងទារក៖ ការពិនិត្យផ្ទៃពោះទៀងទាត់ ដើម្បីធានាបានថាការលូតលាស់របស់ទារកប្រព្រឹត្តទៅដោយសុវត្ថិភាព និងការរកឃើញហានិភ័យផ្សេងៗបានទាន់ពេលវេលា។

  2. បច្ចេកវិទ្យាអេកូសាស្ត្រ (4D Ultrasound): ការមើលរូបភាពទារកបានយ៉ាងច្បាស់ ដែលអនុញ្ញាតឱ្យមាតាបិតាមើលឃើញមុខមាត់ និងចលនារបស់កូនក្នុងផ្ទៃ។

  3. ការសម្រាលបុត្រដោយសុវត្ថិភាព៖ យើងផ្តល់ជម្រើសសម្រាលដោយធម្មជាតិ និងការវះកាត់

  • សេវាព្យាបាលរោគស្ត្រី

  1. ការវះកាត់ដោយប្រើម៉ាស៊ីនចោះ (Laparoscopic Surgery): ការព្យាបាលគីសដៃស្បូន ឬដុំសាច់នៅក្នុងស្បូន ដោយប្រើបច្ចេកទេសចោះ ដែលផ្តល់នូវស្នាមរបួសតូច មិនសូវឈឺចាប់ និងឆាប់ជាសះស្បើយ។

  2. ការព្យាបាលបញ្ហារដូវ និងអរម៉ូន៖ ពិគ្រោះ និងព្យាបាលបញ្ហារដូវមិនទៀងទាត់ ការឈឺចាប់ខ្លាំងពេលមករដូវ និងបញ្ហាសុខភាពក្នុងវ័យអស់រដូវ។

  3. ការពិនិត្យសុខភាពស្ត្រីតាមវ័យ៖ កញ្ចប់ពិនិត្យសុខភាពដែលរៀបចំឡើងយ៉ាងពិសេស ដើម្បីបង្ការ និងរកឃើញជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ក្នុងដំណាក់កាលដំបូង។